×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វីរុស​កូវីដ១៩​ប្រភេទ Delta Plus ត្រូវបាន​រកឃើញ​៤៥ករណី​ក្នុងចំណោម​ករណី​ប្រចាំថ្ងៃ​ជាង ២ពាន់​នៅ​អៀរឡង់

អៀរឡង់៖ ប្រទេសអៀរឡង់ បានរកឃើញអ្នកជំងឺកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មី AY.3 ឈ្មោះ ដែលតាផ្លឺស (Delta-plus) ដែលងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ត្រូវបានរកឃើញចំនួន ៤៥ នាក់ នៅក្នុងប្រទេសនេះ។

វីរុស Delta-plus គឺជាក្ដីកង្វល់របស់អាជ្ញាធរសុខាភិបាលនៃប្រទេសអៀរឡង់។ ការរកឃើញករណី Delta Plus គឺស្ថិតនៅក្នុងករណីឆ្លងប្រចាំថ្ងៃខ្ពស់ ដែលពុំធ្លាប់មានចាប់តាំងពីចុងខែមករា ដោយមានចំនួន ២.០៩៨ ករណី។

Delta plus គឺជាកង្វល់មួយព្រោះវាមាន Spike ដែលហៅថា K417N ដែលវាអាចអនុញ្ញាតឱ្យមេរោគនេះ រីករាលដាលកាន់តែងាយស្រួល ប៉ុន្តែអ្នកវិទ្យាសាស្ត្រ នៅតែមិនទាន់ច្បាស់ពីផលប៉ះពាល់របស់វានោះទេ។

មជ្ឈមណ្ឌលឃ្លាំមើលសុខភាពនៅប្រទេសអៀរឡង់ បានបង្ហាញថា មេរោគកូវីដ១៩បំប្លែងថ្មី AY.3 ឬ Delta-Plus ឥឡូវនេះមានចំនួន ១ ភាគរយនៃសំណាករបស់អ្នកជំងឺកូវីដ១៩ប្រភេទ Delta ដែលវាត្រូវឆ្លងកាត់ការវិភាគនៅមន្ទីរពិសោធន៍ទំនើបជាងមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង