×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខេត្តតាកែវ ជាខេត្តទី២២ ដែល​រកឃើញ​មេរោគ​បំប្លែង​ខ្លួន Delta

ភ្នំពេញ៖ យោងតាមសេចក្ដីសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តតាកែវ ជាខេត្តតាកែវ ជាខេត្តចុងក្រោយគេ ដែលបានរកឃើញករណីវីរុសបំប្លែងថ្មីប្រភេទ B.1.617.2 (Delta) លើកលែងតែខេត្តកែប និងខេត្តក្រចេះ ដែលមិនទាន់រកឃើញករណី Delta នៅឡើយ។

ខេត្តតាកែវ មានអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ Delta ចំនួន ៤ ករណី ក្នុងនោះ ៣ករណី បានរកឃើញ កាលពីថ្ងៃទី១៩ ខែសីហា។

គិតត្រឹមថ្ងៃទី១៩ ខែសីហា ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ Delta នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់ពីប្រទេសថៃ និងវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ៨៣៦ នាក់ (ស្ត្រី ៤០៥នាក់)។

រាជធានី-ខេត្តចំនួន ២៣ ហើយ ដែលបានរកឃើញជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទ Delta លើកលែងខេត្តកែប និងខេត្តក្រចេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង