ហុងកុង៖ ខុសពីអ្នកកំពុងជាប់ធ្វើចត្តាឡីស័កឯទៀតដែលតែងចំណាយពេលមើលសៀវភៅ ឬទាញយករឿងភាគទុកសម្រាប់មើល បែរ Donnie Yen ស្ពាយឈើហាត់ក្បាច់គុនទុកហាត់ពេលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារទៅវិញ។
តារាជើងចាស់វ័យ ៥៧ឆ្នាំរូបនេះបានចំណាយពេលជាច្រើនឆ្នាំហាត់ក្បាច់គុនដោយលោកបានព្យាយាមចំណាយពេលហាត់រាល់ថ្ងៃ។ ទោះបីពេលខ្លះលោកជាប់ធ្វើដំណើរកម្សាន្ត ឬការងារក្រៅស្រុកក៏ដោយក៏លោកនៅតែស្ពាយឈើហាត់ក្បាច់គុនសំណព្វចិត្តរបស់លោកឡើងយន្តហោះជាមួយដែរ។
បើតាមសម្តីរបស់មិត្តរួមសិល្បៈបានឱ្យដឹងថា ប្រសិនជាពេលធ្វើដំណើរកម្សាន្ត អ្នកណាដែលបានគេងបន្ទប់ជាប់ Donnie ប្រាកដជាគ្មានបានសម្រាកឡើយ៕