ភ្នំពេញ៖ ពេលនេះជីវិតរបស់តារាបង្ហាញសង្គម សុភ័ណ្ឌ កក្កដា កំពុងមានភាពផ្អែមល្ហែមខ្លាំងជាមួយគូស្នេហ៍ដែលលើកនេះលោកហាក់បើចំហជាងរាល់ដង ខុសប្លែកពីគូស្នេហ៍មុនៗ។
យោងតាមការចែករំលែករូបថតជាច្រើនសន្លឹក សុភ័ណ្ឌ កក្កដា បានបណ្តើរគ្នាទៅកម្សាន្តលើភ្នំឃើញហើយពិតជាមានភាពផ្អែមល្ហែមខ្លាំង។
គ្រប់ជំហានគឺអ្នកទាំង ២តែងនៅជិតគ្នាបង្ហាញភាពស្និទ្ធស្នាលលើគណនី IG បង្អួតសម្រស់គូស្នេហ៍វ័យក្មេងជារឿយៗតែម្តង។ ចង់ដឹងថា គូស្នេហ៍របស់តារាបណ្តាញសង្គមរូបនេះ ស្រស់សង្ហាដល់កម្រិតណា ទៅទស្សនារូបថតទាំងអស់គ្នា៕