×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

រកឃើញ​អ្នកឆ្លង​វីរុស​បំប្លែង​ថ្មី Delta ចំនួន ១៦៣ ករណី​បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១៦៣ ករណី កាលពីថ្ងៃទី២០ ខែសីហា និងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយនៅថ្ងៃទី២២ ខែសីហា។

យោងតាមលទ្ធផលនៃការធ្វើតេស្តវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta នៅក្នុងប្រទេសកម្ពុជា សរុបទាំងអស់ចំនួន ៩៩៩ នាក់។

វាបានប៉ះពាល់ដល់ ២៣ រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី Delta នៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង