ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៦នាក់ ខណៈអ្នកជំងឺចំនួន ៥៧៥នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨៩.២៣១ នាក់ អ្នកជំងឺជាសះស្បើយ ៨៥.០៨១ នាក់ និងមានអ្នកស្លាប់សរុប ១.៧៩២ នាក់៕