ភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី-១៩ បានរកឃើញកម្មករចំនួន ០៤នាក់ តេស្តរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី «Delta» ក្នុងនោះក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករចំនួន ១៩៧នាក់ ដែលពាក់ពន្ធ័និងករណីបំប្លែងថ្មី «Delta» នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាមួយកម្មករនៅទីតាំងខាង តាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព!! ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី-១៩