×

សម្រស់ រឿន ណាត ក្នុងឈុត​សម្លៀកបំពាក់​ដែល​ច្នៃរូបទង់ជាតិ​កម្ពុជា​ពិតជា​ទាក់ទាញខ្លាំង

ភ្នំពេញ៖ រឿន ណាត ត្រូវបានសម្អាងការមួយអញ្ជើញថតឈុតសម្លៀកបំពាក់កាលពីពេលថ្មីៗនេះ ជាមួយការច្នៃរូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងស្រស់ស្អាត បូករួមជាមួយនឹងដងខ្លួន កាយវិការដ៏ល្វតល្វន់របស់តារាស្រីរូបនេះផង ធ្វើឱ្យឈុតសម្លៀកបំពាក់នេះ ហាក់លេចត្រដែតខ្លាំងគួរឱ្យទាក់ទាញ។

ចាប់តាំងពីពេលដែល រឿន ណាត លេចវត្តមានលើឆាកប្រកួតបវរកញ្ញាកាលពីឆ្នាំ២០១៨មក នាងមិនដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយរាល់ពេលដែលនាងស្លៀកឈុតសម្លៀកបំពាក់បុរាណ និងសម្លៀកបំពាក់សម័យផងដែរ។ ប៉ុន្តែ រឿន ណាត រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងគឺរាល់ពេលដែលនាងគ្រងឈុតបុរាណម្តងៗ ដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់ថា សក្តិសមឥតខ្ចោះ និងមានភាពរស់រវើកជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង