វៀតណាម៖ អាត្រាការស្លាប់ និងឆ្លងវីរុសកូវីដ១៩នៅប្រទេសវៀតណាមបានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ បណ្តាលឱ្យប្រទេសមួយនេះ សម្រេចចិត្តបិទក្រុងជាថ្មីម្តងទៀត ដែលរដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា នឹងធ្វើការបិទក្រុងរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែសីហា។
ដោយហេតុនេះហើយ ប្រជាពលរដ្ឋវៀតណាម បាននាំគ្នាសម្រុកទៅផ្សារទិញរបស់ប្រើប្រាស់ និងម្ហូបអាហារជាច្រើនដើម្បីស្តុកទុក។ អ្នកខ្លះមានសំណាងអាចចូលទិញបានភ្លាមៗ រីឯមនុស្សជាច្រើននាក់ទៀតបានអង្គុយចាំ និងតម្រងជួររយៈពេលយូរទម្រាំដល់វេនខ្លួន ព្រោះដើម្បីរក្សាគម្លាត ខាងផ្សារបានកំណត់ចំនួនអតិថិជនមិនឱ្យសម្រុកចូលតាមចិត្តឡើយ។ អ៊ីចឹងតោះ ទៅមើលទិដ្ឋភាពទាំងអស់គ្នា៕