×

អប្សរ និង រៀម មិនដឹង​ជាតិមុន​មាន​កម្មពៀរអី​នឹងគ្នាទេ ជួប​មុខគ្នា​ពេលណា​ឈ្លោះគ្នា​ឥតល្ហែ

ភ្នំពេញ៖ មិនដឹងជារៀម និង អប្សរ មានអារម្មណ៍ថាហត់ ឬសប្បាយ ឬ នៅមិនសុខយ៉ាងណា នៅពេលដែលជួបគ្នារាល់លើកដឹងតែឈ្លោះគ្នាឥតល្ហែបែបនេះ។ មិនដឹងថាជាតិមុនបានសាងកម្មអីនឹងគ្នាបានជាជាតិនេះឈ្លោះគ្នាតាំងពីតូចដល់ធំហើយនៅមិនចេះត្រូវគ្នាសូម្បីម្តងបែបនេះ។

ប៉ុន្តែថាមិនត្រូវ ដូចពាក្យចាស់ពោលថា កាន់តែឈ្លោះកាន់តែស្រលាញ់ ស្អប់ជំពប់លើ។ សង្ស័យតែបន្តិចទៀតបាត់មុខគ្នាមិនបានក៏ថាបាន។ ចាំមើលៗនៅភាគបន្តយប់នេះពេលអប្សរវិះនឹងជំពប់ជើងដួល ហើយបាន រៀម ជួយទប់ទាន់មិនឱ្យដួលបែបនេះតើ អប្សរ អាចនឹងទន់ចិត្តឈប់ស្អប់ រៀម បន្តិចឬយ៉ាងណា?

កុំភ្លេចតាមដានទស្សនារឿងភាគខ្មែរបុរាណ “នគរមាស” ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេក CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង