×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចំណាប់​អារម្មណ៍​របស់​អ្នកឈ្នះ​ទឹកប្រាក់​ម្នាក់១០០$ ក្នុងកម្មវិធី CBS Fantasy League សប្ដាហ៍ទី១

អ្នកឈ្នះក្នុងកម្មវិធី CBS Fantasy League ប្រចាំសប្ដាហ៍ នឹងទទួលបានទឹកប្រាក់ម្នាក់ ១០០$ ។ នៅសប្ដាហ៍ទី១ យើងរកឃើញអ្នកឈ្នះរង្វាន់ពីររូប គឺ លោក កេន រ៉ាឌី និង លោក ពិន សុបិន្ដ។ អ្នកទាំងពីរ មានចំណុចរួមមួយដូចគ្នាគឺជ្រើសរើសដាក់ប្រធានក្រុម (C) កីឡាករ Salah ។ លោក កេន រ៉ាឌី ទទួលបានពិន្ទុសរុបរហូតដល់ ១២៣ពិន្ទុ ខណៈពេលដែលលោក ពិន សុបិន្ដ ទទួលបាន១១៥ ពិន្ទុ។

លោក កេន រ៉ាឌី ដែលរស់នៅខេត្តសៀមរាប បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “សប្បាយចិត្តខ្លំាង ព្រោះមានអ្នកលេងច្រើន មិននឹកស្មានថា ខ្លួនឯងអាចឈ្មោះ សំណាងអ្នកលេខនៅលើៗខុសលក្ខខណ្ឌ”។ សូមបញ្ជាក់ថា លោកមិនបានមកទទួលរង្វាន់ផ្ទាល់ទេ គឺក្រុមការងារបានទាក់ទងទៅគាត់បានរយៈ Online។

ចំណែកលោក ពិន សុបិន្ដ ដែលរស់នៅខេត្តព្រៃវែងវិញ បានបញ្ចេញចំណាប់អារម្មណ៍ថា៖ ”មិននឹកស្មានថា ខ្លួនឯងអាចឈ្មោះ ព្រោះខ្លួនឯងស្ថិតនៅលេខរៀងក្រោមគេទី១២ សំណាងអ្នកលេខនៅលើៗខុសលក្ខខណ្ឌដែលនំាឱ្យគាត់ឈ្នះ”។

សូមរម្លឹកផងដែរថា ចំពោះសុពលភាពនៃការចុះឈ្មោះក្នុងកម្មវិធី CBS Fantasy League គឺបើកទទួលជារៀងរាល់ថ្ងៃ រហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង