ភ្នំពេញ៖ អាជីវកម្ម និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នានៅក្នុងយុគសម័យទំនើប ស្របពេលដែលមនុស្សគ្រប់ៗគ្នា សុទ្ធតែមានស្មាតហ្វូននៅក្នុងដៃ។
ដើម្បីបណ្ដុះគំនិតអាជីវកម្មសម្រាប់យុវជនយើង កម្មវិធី “ពានរង្វាន់ពន្លកសហគ្រិនខ្មែរ២០២១” ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ជាមួយនឹងស្មារតីប្រកបដោយការច្នៃប្រឌិត និងបង្កើតជាដំណោះស្រាយសម្រាប់សហគមន៍របស់ពួកគេ។
សិស្សានុសិស្ស មិនត្រឹមតែបំផុសគំនិតអាជីវកម្ម បង្រៀនពីការបង្កើតវីដេអូ និងផ្ដល់វគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏មានឱកាសឈ្នះរង្វាន់រហូតដល់ ៣ពាន់ដុល្លារថែមទៀតផង។
បេក្ខជនដែលជាសិស្សកំពុងសិក្សាកម្រិតវិទ្យាល័យ ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ព្រមទាំងមានចំណេះដឹងមូលដ្ឋានលើជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងអ៊ីនធឺណិត អាចបំពេញទម្រង់បែបបទពាក្យសុំចុះឈ្មោះ តាមអនឡាញ។
សូមបញ្ជាក់ថា កម្មវិធី “ពានរង្វាន់ពន្លកសហគ្រិនខ្មែរ២០២១” ទទួលបានការគាំទ្រថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះ នឹងបណ្ដុះបណ្ដាលគំនិតអាជីវកម្មសម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
លេខទូរស័ព្ទ 096 24 94 704
Email: Thavannyel@gmail.com