×

ទាំងល្បី ទាំងស្អាត ហើយមាន​ទឹកចិត្តទៀត! Min Peachya បង្កើត​ម៉ាត​ចល័ត​តូចមួយ សម្រាប់​អ្នកខ្វះខាត​យកញ៉ាំ​ដោយ​សេរី

ថៃ៖ អំឡុងពេលនៃវិបត្តិកូវីដ១៩នៅប្រទេសថៃ ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ តារាល្បីៗជាច្រើនដួង បានចេញមុខឧបត្ថម្ភនូវសម្ភារប្រើប្រាស់ ក៏ដូចជាម្ហូបអាហារជាបន្តបន្ទាប់។ យ៉ាងណាមិញ បើក្រឡេកមើលពីតារាសម្តែងល្បីឈ្មោះ Min Peachya វិញពិតជាមានភាពសកម្មខ្លាំងជាមួយនឹងកិច្ចការងារជួយសង្គ្រោះដល់អ្នកខ្សត់ខ្សោយជាច្រើននាក់។

ទោះបីជាស្ថានភាពនៃការឆ្លងរាតត្បាត កំពុងផ្ទុះខ្លាំងយ៉ាងណាក៏ដោយ ក៏ Min Peachya សុខចិត្តស្លៀកឈុតការពារ PPE ដើម្បីចេញក្រៅចែកម្ហូបអាហារដែរ។ យ៉ាងណាមិញ មកទល់ពេលនេះ សកម្មភាពទាំងនេះត្រូវបានប្តូរមកជាការបើកម៉ាតចល័តតូចមួយសម្រាប់អ្នកកំពុងជួបការខ្វះខាតចូលយកដោយសេរី ដែលរថយន្តចល័តនោះមានដាក់រូបនាងឈរពីខាងមុខផងដែរ។

Min ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ថា ជាតារាស្រីមួយរូបដែលមានសមត្ថភាពទេពកោសល្យក្នុងការសម្តែងខ្ពស់ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានទឹកចិត្តល្អបរិសុទ្ធ ដែលសាកសមជាតារាគំរូមួយរូបគួរឱ្យសរសើរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង