×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

សូមប្រុងប្រយ័ត្ន! រកឃើញ​អ្នកផ្ទុក​មេរោគ Delta ចំនួន ៥នាក់​បន្ថែម​ទៀត នៅ​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៥ នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្នុងនោះមានករណីស្លាប់ ១នាក់។ ករណីអ្នកជំងឺកំពុងសម្រាកព្យាបាល មានផ្ទុកប្រភេទមេរោគ Delta ចំនួន ៥ នាក់ថែមទៀត។

រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋខេត្ត ចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ព្រមទាំងបំពេញកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលតាមវិធានការសុខាភិបាល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម៉ោង ៥ ល្ងាច ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៧៦ ករណី (ស្ត្រី ៤៣២នាក់) ក្នុងនោះ អ្នកជំងឺប្រភេទ Delta មាន ២៤នាក់ (ស្ត្រី ១៣នាក់) អ្នកជាសះស្បើយ ៥០៤នាក់ (ស្ត្រី ២២៥នាក់) អ្នកជំងឺកំពុងសម្រាកព្យាបាល ៣៦៥នាក់ (ស្ត្រី ២០៥នាក់) និង ស្លាប់ ៧នាក់ (ស្ត្រី ២នាក់)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង