×

ផ្លូវថ្នល់ បាន​ប្រេះ​បែកញែក​ចេញពីគ្នា បង្ក​ការព្រួយបារម្ភ​នៅទីក្រុង​របស់​ហ្វីលីពីន

ហ្វីលីពីន៖ ផ្លូវថ្នល់មួយខ្សែនៅកណ្ដាលតំបន់ Ortigas ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានប្រេះញែកចេញពីគ្នា បង្កជាចន្លោះប្រហោងយ៉ាងធំ កាលពីយប់មិញ (ថ្ងៃទី២២ ខែសីហា) ដែលបណ្តាលឱ្យក្រុមអ្នកសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅបិទតំបន់នោះ។

វិថី Topaz ត្រូវបានបិទចរាចរណ៍ ខណៈការស៊ើបអង្កេតមួយ កំពុងត្រូវបានដំណើរការដោយអាជ្ញាធរក្រុង ដែលមានការចូលរួមនាយកដ្ឋានវិស្វកម្ម និងការិយាល័យគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមជាមួយការិយាល័យការពារជនស៊ីវិល និងវិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន។

យោងតាមអ្នកវិទ្យាសាស្ត្រ នៃការិយាល័យការពារជនស៊ីវិល និងវិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន បានឱ្យដឹងថា វាមិនមែនបង្កឡើងដោយរញ្ជួយដីទេ។ សំណឹកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ឬ ការកកិតដែលបណ្តាលមកពីការសាងសង់នៅតំបន់ អាចបណ្តាលឱ្យមានស្នាមប្រេះនេះ ទោះបីជាអាជ្ញាធរទីក្រុងនេះ មិនទាន់ធ្វើការបង្ហាញពីការរកឃើញរបស់ពួកគេក៏ដោយ។

យ៉ាងណាក៏ដោយ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋរាល់គ្នានៅក្នុងតំបន់នេះ ត្រូវ “ប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាប់ជានិច្ច”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង