
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១ ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនោះ ក៏នឹងអាចកើតមាននូវជ្រលងសម្ពាធទាប ITCZ សាជាថ្មី។

ការប្រែប្រួលនៃទិសខ្យល់នេះ នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួន ទទួលរង ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ។
តំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី ២៣អង្សាសេ ទៅ ២៥អង្សាសេ និងអតិបរមាពី៣៣អង្សាសេទៅ៣៥អង្សា៕




