×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គួរឱ្យ​ស្តាយខ្លាំងណាស់ អាហារដ្ឋាន​ដែល​បាន​បើក​អស់រយៈពេល ២៦ឆ្នាំ​ទៅហើយ ត្រូវបាន​បិទ​ជាអចិន្ត្រៃយ៍

សិង្ហបុរី៖ អាហារដ្ឋានដែលមានលក់បាយ និងមីសាច់ទាដ៏មានឱជារសឈ្ងុយឆ្ងាញ់មួយត្រូវបានបិទកាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យការលក់ធ្លាក់ចុះអស់ ៥០% ដែលអាហារដ្ឋានមួយនេះបានបើកអស់រយៈពេល ២៦ឆ្នាំមកហើយ។

ដំបូងឡើយម្ចាស់ហាងមានគម្រោងចង់បន្តអាជីវកម្មនេះប្រមាណ ៣-៥ឆ្នាំទៀត ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ លោកបានបង្ខំចិត្តបិទមុនពេល។ ការពិតទៅ ម្ចាស់ហាងដែលមានឈ្មោះ See Kwee មានវ័យ ៦៨ឆ្នាំទៅហើយ ទើបលោកមិនអាចបន្តអាជីវកម្មនេះតទៅទៀតបាន ម៉្យាងក៏មិនមានកូនណាម្នាក់ចង់បន្តអាជីវកម្មពីលោកដែរដោយពួកគេបាននិយាយថា៖

មុខរបរមួយនេះមិនសក្តិសមនឹងពួកគេឡើយ ព្រោះត្រូវក្រោកពីព្រលឹមតាំងពីម៉ោង ៤ភ្លឺរហូតដល់ម៉ោង ១០យប់ទើបបិទ។ មិនត្រឹមតែប៉ុណ្ណោះ ១ឆ្នាំ៣៦៥ថ្ងៃត្រូវបើកប្រកបរបរមួយនេះ ៣៦៣ថ្ងៃទៅហើយដោយមានពេលសម្រាកតែ ២ថ្ងៃប៉ុណ្ណោះនៅថ្ងៃបុណ្យចូលឆ្នាំចិន។

នេះពិតជាគួរឱ្យស្តាយជាខ្លាំងដោយរយៈពេល ក៏ដូចជាឱជារសនៃអាហារដ្ឋានមួយនេះត្រូវបានបិទជាអចិន្ត្រៃយ៍ដែលធ្វើឱ្យជនជាតិសិង្ហបុរីជាអ្នកគាំទ្រអាហារដ្ឋានមួយនេះលែងបានញ៉ាំតទៅទៀតបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង