×

មនុស្ស​រាប់សិប​ម៉ឺននាក់ នៅភាគ​ឦសាន​អាមេរិក រងផល​ប៉ះពាល់​ដោយសារ​ព្យុះត្យូពិក

សហរដ្ឋអាមេរិក៖ ក្រុមការងារសេវាកម្មលំនៅឋាន បានធ្វើការនៅថ្ងៃចន្ទ ដើម្បីស្តារសេវាកម្មដល់អតិថិជនរាប់ពាន់នាក់ ដែលគ្មានថាមពលអគ្គិសនីប្រើប្រាស់ នៅទូទាំងនៅភាគឦសាន សហរដ្ឋអាមេរិក បន្ទាប់ពីព្យុះត្រូពិក ឈ្មោះ ហេនរី បានបោកបក់កាត់តំបន់នេះ ដោយផ្តាច់ចរន្តអគ្គិសនីជាងរាប់ម៉ឺនខ្នងផ្ទះ។

ព្យុះ ហេនរី បាននាំមកនូវការជន់លិចផ្លូវ និងខ្យល់បក់ខ្លាំង ដែលបានបំផ្លាញដើមឈើ និងខ្សែភ្លើងដែលធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

នៅព្រឹកថ្ងៃចន្ទ ប្រជាពលរដ្ឋជាង ៦៥.០០០ នាក់ គ្មានថាមពលអគ្គិសនីប្រើប្រាស់។
នៅល្ងាចថ្ងៃដដែល ថាមពលបានស្ដារឡើងវិញ ដោយនៅសល់ត្រឹមតែ ៣៧.០០០ នាក់ ដែលគ្មានអគ្គិសនីប្រើប្រាស់។ ព្យុះនេះ បានបង្កឱ្យមានការបាក់ដី កាលពីព្រឹកថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក។

អ្នកឧតុនិយមឧតុនិយមនៃសារព័ត៌មាន CNN បាននិយាយនៅព្រឹកថ្ងៃចន្ទ ថា មនុស្សជាង ៣៣ លាននាក់ អាចរងផលប៉ះពាល់ដោយទឹកជំនន់ ឬការព្រមានទឹកជំនន់ តាមឆ្នេរសមុទ្រពីរដ្ឋ New Jersey រហូតដល់ New Hampshire ។ ចំនួននេះ បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៥ លាននាក់នៅល្ងាចថ្ងៃដដែល៕

Ryan Bachus, who drove seventeen hours from Tennessee with his colleagues from Wolf Tree to offer assistance, cuts down a tree that fell on Burns Street due to high winds from Tropical Storm Henri in New Bedford, Mass. on Sunday, Aug. 22, 2021. (Peter Pereira/The Standard-Times via AP)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង