ភ្នំពេញ៖ យោងតាមគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៣នាក់ ជាប្រភេទមេរោគបំប្លែងថ្មី Delta ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។
គណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬ បានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និងពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕