×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

សមត្ថកិច្ច​វៀតណាម បង្ក្រាប​ទីតាំង​កែច្នៃម៉ាស ដែល​ប្រើប្រាស់​រួច រាប់តោន

វៀតណាម៖ សិប្បកម្មមួយកន្លែង នៅខេត្តដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានគេរកឃើញថា បានកែច្នៃឡើងវិញនូវម៉ាសដែលប្រើប្រាស់រួច ដើម្បីដាក់លក់នៅលើទីផ្សារ។

តំណាងអង្គភាពឃ្លាំមើលទីផ្សារខេត្តដុងណៃ បានបញ្ជាក់នៅថ្ងៃអាទិត្យ ថា អំពើខុសច្បាប់នេះ ត្រូវបានរកឃើញនៅទីតាំងមួយ ក្នុងសង្កាត់ឡុងប៊ិញ ក្រុងប៊ិនហូ។

មន្រ្តីវៀតណាម ក៏បានរកឃើញបាវជាង ៨០ ដែលមានម៉ាសកែច្នៃជាង ២៣៧.០០០ម៉ាស នៅឯសិប្បកម្មខាងលើ និងផ្ទះដែលក្បែរនោះ។

ម្ចាស់សិប្បកម្មនេះ បាននិយាយថា គាត់បានទិញម៉ាសដែលគេប្រើប្រាស់រួចពីកន្លែងជាច្រើន ក្នុងទីក្រុងហូជីមិញ ក្នុងតម្លៃ ១៥០០ ដុង (០,០៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ គាត់បានជួលអ្នកស្រុក និងកម្មករក្នុងការលាងសម្អាតម៉ាសដែលប្រើប្រាស់រួច ព្រមទាំងភ្ជាប់ខ្សែឡើងវិញ មុននឹងដាក់លក់ក្នុងតម្លៃ ៨.៥០០ ដុង (០,៣ ដុល្លារ) ក្នុងមួយគីឡូក្រាម។ ម៉ាសកែច្នៃឡើងវិញ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង