×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League ៖ ក្រុម West Ham United ឈ្នះក្រុម Leicester City ឡើងមក​ឈរ​នៅ​កំពូល​តារាង​​ក្នុង​សប្ដាហ៍ទី២

បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួននៅថ្ងៃបើកឆាកនៃរដូវកាល Premier League ឆ្នាំ ២០២១-២០២២ ក្រុមដែលមានក្តីសង្ឃឹមក្នុងក្របខណ្ឌ Champions League គឺក្រុម West Ham United និង Leicester City បានប្រកួតជាមួយគ្នានៅឯកីឡដ្ឋានទីក្រុងឡុងដ៍នៅយប់ថ្ងៃចន្ទនេះ។

គួររម្លឹកផងដែរថា ក្រុមរបស់លោក David Moyes បានទទួលជ័យជម្នះ ៤-២ លើក្រុម Newcastle United នៅចុងសប្តាហ៍បើកឆាក ខណៈក្រុម Leicester City បានយកឈ្នះលើក្រុម Wolverhampton Wanderers ដោយគ្រាប់បាល់ ១-០ ។

លទ្ធផលបច្ចេកទេសរវាង ក្រុម West Ham United និងក្រុម Leicester City គឺ ៤-១។ លទ្ធផលនេះបានធ្វើឱ្យក្រុម West Ham United អាចឈរនៅកំពូលតារាង Premier League នៅក្នុងសប្ដាហ៍ទីពីរ។

រឿងដែលគួរឱ្យចាប់អារម្មណ៍ គឺការទទួលបានកាតក្រហមរបស់កីឡាករ Ayoze Pérez របស់ក្រុម Leicester City នៅនាទីទី៤០ បញ្ជាក់ដោយ VAR នៅចុងតង់ទី១។ កីឡាករ Ayoze Pérez បានក្លាយជាកីឡាករដែលទទួលបានកាតក្រហមដំបូងគេនៅរដូវកាល Premier League ឆ្នាំ ២០២១-២០២២។

គ្រាប់បាល់៤គ្រាប់របស់ក្រុម West Ham United រកបានដោយកីឡាករបីនាក់ផ្សេងគ្នា៖ Pablo Fornals (នាទីទី២៦), Saïd Benrahma (នាទីទី៥៦), Michail Antonio (នាទីទី៨០ និងទី៨៤)។ ចំណែកគ្រាប់បាល់មួយគ្រាប់របស់ក្រុម Leicester City រកបានដោយកីឡាករ Youri Tielemans នៅនាទីទី៦៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង