×

ពិធីបុណ្យ​សាសនា​បូជា​គោងា ប់​មួយក្បាល​ធ្វើឱ្យ​ពលរដ្ឋ​ឥណ្ឌា​ប្រមាណ ៣ពាន់នាក់​ប្រមូលផ្តុំ​គ្នា​សាជាថ្មី

ឥណ្ឌា៖ គោមួយក្បាលដែលមានអាយុ ២០ឆ្នាំបានងា ប់កាលពីសប្តាហ៍មុនបណ្តាលឱ្យសត្វគោដែលពលរដ្ឋឥណ្ឌាចាត់ទុកជាសត្វរបស់អាទិទេព នាំគ្នាប្រមូលផ្តុំគ្នាប្រមាណ ៣ពាន់នាក់ចូលរួមធ្វើពិធីបុណ្យសាសនា បូជាសត្វគោដែលបានបាត់បង់ជីវិតនោះនៅក្នុងភូមិ Kurdi រដ្ឋ Uttar Pradesh។

សត្វគោ ត្រូវបានចាត់ទុកជាសត្វដ៏ពិសិដ្ឋមួយ ដែលត្រូវបានហាមមិនឱ្យសម្លាប់ ឬ បរិភោគសាច់គោឡើយនៅក្នុងរដ្ឋជាច្រើននៃប្រទេសឥណ្ឌា។ រំឭកទៅកាលពីខែឧសភាកន្លងទៅ ប្រទេសឥណ្ឌា ត្រូវបានវីរុសកូវីដ១៩ប្រភេទថ្មីវាយលុកខ្លាំងបណ្តាលឱ្យប្រជាជនឥណ្ឌាស្លាប់ និងឆ្លងហួសពីការស្មាន។

ដោយសារបែបនេះហើយ ទើបប្រជាជនឥណ្ឌាមួយចំនួនតូចបាននាំគ្នាយកលាមកគោ និងទឹកនោមគោមកលាបលើមុខ និងខ្លួនដោយពួកគេជឿថា របស់ដែលចេញពីខ្លួនគោទាំងនេះអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេឱ្យចៀសឆ្ងាយពីវីរុសកូវីដ១៩បាន ប៉ុន្តែទាំងនេះត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាមិនមានព័ស្តុតាងណាមួយបញ្ជាក់ថា លាមក និងទឹកនោមគោ អាចបង្កើនប្រព័ន្ធភាពស៊ាំបានទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង