×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

Bow ទទួលស្គាល់​ថា ការបែកគ្នា​រវាងនាង និង Mik កើតឡើង​ដោយសារ​អ្នកចាត់ការ​របស់ Mik ជា​អ្នកបញ្ជា

ថៃ៖ ការបែកគ្នារវាងតារាសម្តែង Mik និង Bow កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលដំបូងឡើយគ្រប់គ្នាស្មានថា តារាសម្តែងទាំង ២បានបែកគ្នាដោយសារភាពមិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែកាលពីពេលថ្មីៗនេះ បែរជាមានពាក្យលេចឭមកថា ការបែកគ្នារវាង Mik និង Bow មិនមែនមកពីភាពមិនចុះសម្រុងនឹងគ្នាឡើយ ផ្ទុយទៅវិញដើមហេតុមកពីអ្នកចាត់ការរបស់ MIk បញ្ជាឱ្យលោកធ្វើបែបនេះ។

ទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា គូស្នេហ៍ទាំង ២បែកគ្នាដោយសារអ្នកចាត់ការជាដើមហេតុនោះ Bow ក៏បានចូលឆ្លើយតបដោយទទួលស្គាល់ថា ពាក្យទាំងនោះសុទ្ធតែជាការពិត។ យ៉ាងណាមិញ ក្រោយទទួលបានដំណឹងបែបនេះហើយ Mik ត្រូវបានមនុស្សជាច្រើនសើចចម្អកជាខ្លាំងដោយគ្រប់គ្នាបានវាយប្រហារឱ្យលោកថា ត្រចៀកស គ្រប់យ៉ាងត្រូវសម្រេចលើអ្នកចាត់ការខ្លួន សូម្បីតែរឿងស្នេហា។

រឿងរ៉ាវទាំងនេះមិនមាននរណាដឹងឡើយថា មូលហេតុអ្វីទើបបានជាអ្នកចាត់ការ Mik ធ្វើបែបនេះ ដោយមានអ្នកខ្លះបានលើកឡើងថា ដោយសារអ្នកចាត់ការរូបនោះមានចិត្តស្រលាញ់ Mik ទើបនាងធ្វើបែបនោះ ព្រោះសូម្បីតែគណនី Instagram របស់នាងក៏ដាក់ឈ្មោះខ្លួនឯងរួមជាមួយ Mik ផងដែរ។ ទាក់ទិននឹងបញ្ហានេះ Mik ត្រូវបានអ្នកគាំទ្រជាច្រើនខឹងសម្បារជាខ្លាំង ដោយគ្រប់គ្នាហួសចិត្តគ្រប់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង