×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ធ្លាប់តែឃើញ​ដើរម៉ូត ពេលនេះ គង់ កា បែរ​មកធ្វើជា​តារា​សម្តែងវិញ​ទទួលបានការ​កោតសរសើរ

ភ្នំពេញ៖ តារាបង្ហាញម៉ូតល្បីឈ្មោះ ចាន់ គង់កា បានដើរលើវិថីជាអ្នកដើរម៉ូតអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលការបោះជំហានលើវិថីសិល្បៈមួយនេះ បានធ្វើឱ្យរូបនាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានមនុស្សច្រើនបានស្គាល់។

យ៉ាងណាមិញ គង់ កា ក៏បានអភិវឌ្ឍខ្លួនមកធ្វើជាតារាសម្តែង ដែលពេលនេះភាពយន្តខ្មែររឿង “តម្លង់៧សន្តាន” កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេក CTN ក៏មានរូបនាងរួមសម្តែងជាតួឯកស្រីម្នាក់ផងដែរ ក្នុងចំណោមតារាល្បីៗជាច្រើនរូបទៀត។

គង់ កា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ព្រមទាំងការកោតសរសើរពីមហាជនថា សម្តែងបានល្អ និងជក់ចិត្តជាខ្លាំង ពេលបានទស្សនាហើយចង់ទស្សនាទៀត។ រឿង “តម្លង់៧សន្តាន” ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧យប់ នៅ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង