Review៖ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ ដូចនេះរាល់ឆ្នាំ ប្រជាជនខ្មែរយើងបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារ៉ាមនានាឱ្យបាន ១៥វត្តទៅតាមប្រពៃណីខ្មែរដែលមានតាំងពីបុរាណមក។
ជាធម្មតា ពុទ្ធបរិស័ទទាំងអស់តែងនាំយកម្ហូបអាហារតាមដែលខ្លួននឹកឃើញយកទៅប្រគេនព្រះសង្ឃ ប៉ុន្តែបើតាមសង្ឃដីការបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានចែករំលែកក្នុងកម្មវិធី “MyTv សិក្សា” បានឱ្យដឹងថា ម្ហូបអាហារអាចប្រគេនដល់ព្រះសង្ឃធម្មតា ប៉ុន្តែប្រសិនជារបស់ឆៅ ឧទាហរណ៍ដូចជាត្រីងៀតមិនទាន់អាំង នោះពុទ្ធបរិស័ទមិនគួរប្រគេនដល់ព្រះសង្ឃដោយផ្ទាល់ឡើយ។
កម្មវិធី “MyTv សិក្សា” គឺជាកម្មវិធីមួយដែលបានចែករំលែកចំណេះថ្មីៗជាច្រើនក្នុងសង្គមដែលយើងអាចទស្សនាបានសម្រាប់ជាចំណេះដឹង រួមមានសុខភាព ភាពជាអ្នកដឹកនាំ សាសនា ការសិក្សា គោលដៅអនាគត ជាដើមដែលមានការចូលរួមពីវាគ្មិនល្បីៗចូលខ្លួនមកចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។
អ៊ីចឹងកុំឱ្យខាតពេលយូរ យើងទៅទស្សនាវីដេអូពេញទាក់ទងពីពិធីបុណ្យភ្ជុំបិណ្ឌជាមួយកម្មវិធី “MyTv សិក្សា” ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)