×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

កម្ពុជា ត្រៀមចុះ​តំបន់​ប្រាសាទ​កោះកេរ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅឆ្នាំក្រោយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ខាងមុខ។ ប្រាសាទដ៏ចំណាស់នេះ គឺជាអតីតទីតាំងរាជធានីខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ពោលគឺមានអាយុកាលជាង ១.០០០ឆ្នាំមកហើយ។ មានលក្ខណៈជាប្រាសាទភ្នំ ប្រាសាទកោះកេរ មានកម្ពស់ប្រមាណ ៣៥ម៉ែត្រ មានកាំជណ្តើរប្រមាណ៥៥កាំ ហើយចែកចេញជា ៧ថ្នាក់ បែរមុខទៅរាជធានីអង្គរ។

យោងតាមជំនួបពិភាក្សាការងារជាមួយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ និងលោកស្រី Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោក Jing Feng ប្រធានការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់កណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានពិភាក្សាលើ វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។

យោងតាមកិច្ចពិភាក្សានេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ជាមួយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង