×

សម្រែក​ស្ត្រីម្នាក់​ជាប់ក្នុងផ្ទះ ២នាក់កូន​ចេញមិនរួច ក្រោយ​ទឹក​បាន​ជន់លិចខ្លាំង​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យជន់លិចនៅតំបន់អូរ១ អូរ២ អូរ៣ អូរ៤ និងអូរ៥ ក្នុងខេត្តព្រះសីហនុ រហូតធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនរងការខូចខាតអស់គ្មានសល់។ យោងតាមបណ្តាញសង្គមមួយមានឈ្មោះ Dy Do បានបង្ហាញទិដ្ឋភាពម្តុំផ្ទះខ្លួន បានជន់លិចស្ទើរផុតដំបូល ខណៈគាត់កំពុងជាប់ក្នុងផ្ទះ ២នាក់កូនចេញមិនរួច។

សម្រែកដង្ហើយហៅជំនួយឱ្យជួយរំដោះ ២នាក់ម្តាយកូនចេញពីផ្ទះនៅលើគណនីបណ្តាញសង្គម ចុងក្រោយក៏មានមនុស្សជាច្រើនបានចោទប្រកាន់ថាគាត់ជាមនុស្សបំពុលសង្គមចង់ល្បីទៅវិញ។

គួរបញ្ជាក់ផងដែរថា មិនមែនមានតែគណនីបណ្តាញសង្គមខាងលើតែមួយឡើយដែលបានចែករំលែកស្ថានភាពទឹកជន់លិចផ្ទះរបស់ខ្លួន ពោលមានគណនីមួយចំនួនទៀតបានបង្ហាញពីស្ថានភាពទឹកលិចផ្ទះរបស់ពួកគេរហូតបណ្តាលឱ្យខូចខាតសម្ភារក្នុងផ្ទះអស់គ្មានសល់តែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង