×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

សំណួរ​ដែលត្រូវបាន​សួរជាញឹកញាប់ និង​ចម្លើយ ទាក់ទង​នឹង​កម្មវិធី CBS Fantasy League

១. តើធ្វើយ៉ាងណាទើបអាចលេង Fantasy Premier League បាន?
ដើម្បីចូលរួមលេង Fantasy Premier League សូមធ្វើការទាញយកកម្មវិធីតាមរយៈទូរសព្ទដៃដែលមាននៅក្នុងប្រព័ន្ធ IOS និងប្រព័ន្ធ Android ។ សូមវាយនៅក្នុងប្រអប់ស្វែងរកកម្មវិធីដោយដាក់ពាក្យដូចជា Fantasy Premier League ឬ Premier League ដូចមានបង្ហាញនៅក្នុងរូបខាងក្រោម។

២. តើធ្វើយ៉ាងណាទើបអាចចូលរួមក្នុងក្នុង CBS Fantasy League បាន?
League code ដើម្បីចូលរួមជាមួយ CBS Fantasy League: ecnoku និង ចុះឈ្មោះតាមរយៈ
https://pluskh.com.kh/fantasy/ ហើយសូមពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

សូមទស្សនាវីដេអូខាងក្រោមពីដើមដល់ចប់ លោកអ្នកនឹងអាចស្វែងយល់លម្អិតបន្ថែម៖

៣. តើសុពលភាពនៃការចុះឈ្មោះចូលរួមលេងកម្មវិធី CBS Fantasy League ផុតកំណត់នៅពេលណា?
ចំពោះសុពលភាពនៃការចុះឈ្មោះក្នុងកម្មវិធី CBS Fantasy League គឺបើកទទួលជារៀងរាល់ថ្ងៃ រហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។

៤. តើហេតុអ្វីទើបមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ?
ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

៥. តើមានលក្ខន្តិកៈនៃការចូលរួមលេង និងការចុះឈ្មោះ ក្នុងកម្មវិធី CBS Fantasy League អ្វីខ្លះ?
-អ្នកចូលរួមលេង ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
-អ្នកចូលរួមលេង ត្រូវមានគណនីតែមួយ(១)ប៉ុណ្ណោះក្នុង CBS Fantasy League
-អ្នកឈ្នះ ត្រូវមកទទួលរង្វាន់ដោយផ្ទាល់ និងបង្ហាញខ្លួនក្នុងកម្មវិធី CBS Fantasy League
-អ្នកចូលរួមលេង មានសិទិ្ធឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងរង្វាន់ប្រចាំខែ ច្រើនដងដោយមិនកំណត់ចំនួនដងចំនួនដង
-អ្នកចូលរួមលេងគ្រប់រូបមានសិទិ្ធឈ្នះរង្វាន់ប្រចាំសប្តាហ៍ រង្វាន់ប្រចាំខែ និងរង្វាន់ធំប្រចាំឆ្នាំ លើកលែងតែបុគ្គលិក CBS ប៉ុណ្ណោះ
-អ្នកចូលរួមលេង ត្រូវចុះឈ្មោះដោយប្រើឈ្មោះពិត និងដាក់ឈ្មោះក្រុម ឱ្យបានត្រឹមត្រូវដោយមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់សង្គម
-CBS Fantasy មានសិទ្ធិលុបចោល និងមិនផ្តល់រង្វាន់ដល់គណនីណាដែលមិនគោរពតាមលក្ខន្តិកៈ ហើយជ្រើសរើសអ្នកដែលមានពិន្ទុខ្ពស់ បន្ទាប់ដែលបានគោរពលក្ខន្តិកៈមកជំនួស។

៦. តើមានលក្ខន្តិកៈនៃការចូលរួមលេង CBS Fantasy League អ្វីខ្លះ នៅពេលប្រើ Chips?
សូមបញ្ជាក់ថាក្នុងករណីប្រើ Chips ក្នុងសប្ដាហ៍ទី១ដល់សប្ដាហ៍ទី៥ គឺមិនត្រូវលក្ខខណ្ឌក្នុងការឈ្នះរង្វាន់ឡើយ។ ចាប់ពីសប្ដាហ៍ទី៦តទៅ លោកអ្នកអាចប្រើ Chips ហើយនៅតែអាចឈ្នះរង្វាន់បាន។

៧. តើ Chips មានប៉ុន្មានហើយមានលក្ខណៈពិសេសអ្វីខ្លះនៅពេលប្រើប្រាស់ក្នុង Fantasy League?
នៅក្នុង Fantasy League មានលក្ខណៈពិសេសមួយ គឺលោកអ្នកមាន Chip (Super) ចំនួន ៤ ដូចជា Wildcard, Triple Captain, Bench Boost, Freehit.
-Wildcard៖ លោកអ្នកអាចដោះដូរកីឡាករបានដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែលោកអ្នកអាចប្រើបានតែ ២ដងប៉ុណ្ណោះក្នុង១រដូវកាល គឺនៅដើមរដូវកាល និងពាក់កណ្តាលរដូវកាលបាន១ដងទៀត។
-Triple Captain៖ កីឡារករដែលលោកអ្នកដាក់ជា Triple Captain នឹងទទួលបានពិន្ទុគុណនឹង៣។
-Bench Boost: ជាទូទៅពិន្ទុរបស់កីឡាករបម្រុងពុំគិតចូលនោះទេ ប៉ុន្តែនៅពេលលោកអ្នកដាក់ Bench Boost គឺមានន័យថា កីឡាករបម្រុងត្រូវបានបូកពិន្ទុចូលជាមួយជម្រើស ១១នាក់ ប៉ុន្តែលោកអ្នកអាចប្រើវាបានតែម្ដងប៉ុណ្ណោះក្នុង ១រដូវកាល។
-Freehit មិនខុសគ្នានឹង Wildcard ទេគឺលោកអ្នកអាចដោះដូរកីឡាករដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែសប្ដាហ៍ក្រោយ ក្រុមកីឡាករចាស់របស់អ្នកនឹងត្រឡប់មកវិញ។ លោកអ្នកអាចប្រើវាបានតែ ១ដងប៉ុណ្ណោះក្នុង១រដូវកាល។

សូមទស្សនាវីដេអូខាងក្រោមដើម្បីស្វែងយល់បន្ថែម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង