×

Mik សម្រេចចិត្ត​ធ្វើសន្និសីទ​សារព័ត៌មាន​បកស្រាយ​ឱ្យអស់​សេចក្តីរឿង​ភ័ន្តច្រលំគ្នា​ជាច្រើន​ដែលបាន​ធ្វើឱ្យ​មហាជន​មិនអស់ចិត្ត

ថៃ៖ ការចែកផ្លូវគ្នារវាង Mik និង Bow កាន់តែរីករាលដាលខ្លាំងឡើងក្រោយមានពាក្យចចាមអារ៉ាមថា ការចែកផ្លូវគ្នារវាងអ្នកទាំងមិនមែនជាការសម្រេចចិត្តរបស់តារាប្រុសស្រីទាំងពីរនេះឡើយ ប៉ុន្តែកើតឡើងដោយសារអ្នកចាត់ការរបស់ Mik ជាអ្នកឱ្យលោកបែក ដូចនេះលោកក៏ធ្វើតាមរហូតធ្វើឱ្យគ្រប់គ្នាយល់ថា តារាប្រុសរូបនេះជាមនុស្សត្រចៀកស។

រឿងហេតុបានរីកកាន់តែធំឡើងក្រោយតារាស្រី Bow ចូលទៅ comment ក្នុងផុសមួយដោយទទួលស្គាល់ថា ពាក្យចចាមអារ៉ាមទាំងនោះ សុទ្ធសឹងតែជាការពិត។ បន្ទាប់ពីនោះមក អ្នកគ្រប់គ្រងរបស់ Mik ត្រូវមនុស្សជាច្រើនខឹងសម្បារ និងសរសេរពាក្យជេរប្រមាថនាងផងដែរ។

ការ comment របស់ Bow ធ្វើឱ្យបណ្តាសារព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រៀត និងបានធ្វើឱ្យបញ្ហាកាន់តែធំឡើងមិនចេះចប់ ក្រោយមកនាងក៏បានចេញមុខសុំទោស Mik និងអ្នកចាត់ការលោកឈ្មោះ Poo ដោយនាងគ្មានចេតនានឹងធ្វើឱ្យរឿងនេះកាន់តែធំឡើយ។

ទាក់ទិននឹងបញ្ហានេះ Mik បានធ្វើសន្និសីទសារព័ត៌មានកាលពីព្រឹកមិញដើម្បីបកស្រាយថា Poo គឺជាអ្នកចាត់ការផ្ទាល់ខ្លួនដែលលោកចាត់ទុកដូចជាបងស្រី ហើយគាត់ក៏ចាត់ទុកលោកជាប្អូនប្រុសដូចគ្នា ការបែកគ្នារវាងលោក និងBow មិនមែនដោយសារអ្នកចាត់ការរបស់លោកឡើយ ប៉ុន្តែពួកយើងសម្រេចចិត្តចែកផ្លូវគ្នាដោយសារចរិតមិនចុះសម្រុងគ្នា ហើយពួកយើងធ្លាប់បានព្យាយាមកែខៃវាជាច្រើនលើកមកហើយ ប៉ុន្តែលទ្ធផលហាក់មិនប្រសើរឡើងសោះ ទើបការសម្រេចចិត្តចែកផ្លូវគ្នាវាជារឿងដ៏ល្អបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង