×

ទឹកជំនន់ បង្ក​ការជន់លិច​ផ្លូវនានា និងផ្សារទំនើប នៅប្រទេស​សិង្ហបុរី

សិង្ហបុរី៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបន្តធ្លាក់មកលើប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី២៤ ខែសីហា ដោយបង្កជាជំនន់ទឹកភ្លៀង នៅផ្នែកខ្លះនៃប្រទេសសិង្ហបុរី ដោយបានហូរកាត់ផ្លូវ និងលិចចូលតាមផ្សារទំនើប។

វីដេអូ ដែលកំពុងល្បីលើអ៊ីនធឺណិតនៅថ្ងៃនេះ បានបង្ហាញពីទឹកជំនន់ ដែលបង្កឱ្យស្ទះចរាចរណ៍បំ ហើយទឹកបានបុកចូលក្នុងផ្សារទំនើប Bukit Timah និង មជ្ឈមណ្ឌលពាណិជ្ជកម្ម Sime Darby។

ទីភ្នាក់ងារទឹកជាតិសិង្ហបុរី បាននិយាយថា ផ្លូវទៅកាន់ មជ្ឈមណ្ឌល Sime Darby មិនអាចឆ្លងកាត់បានទេ សម្រាប់អ្នកបើកបរយានយន្ត កាលពីព្រឹកថ្ងៃអង្គារ។

វីដេអូជាច្រើន បានបង្ហាញពី យានយន្ត មិនអាចធ្វើដំណើរលឿនបានទេ ដោយសារទឹកជំនន់។ ចំណែកពលរដ្ឋមួយចំនួន បានបាចទឹកចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Sime Darby ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង