ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤២៨នាក់ ខណៈអ្នកជំងឺចំនួន ៥៧២នាក់ បានជាសះស្បើយ និងអ្នកស្លាប់ចំនួន១៤នាក់។
សូមបញ្ជាក់ថា គិតថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩០.៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៦.៧០២នាក់ និងស្លាប់សរុបចំនួន ១.៨៣៥នាក់៕