ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានជូនដំណឹងដល់បងប្អូនអាជីវករនៅអគារD2ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយ បុគ្គលិករបស់បងប្អូនអាជីវករតូបលេខ: ១៧៤+១៧៨ អគារD2 សូមរួសរាន់អញ្ជើញទៅយកសំណាក រួមទាំងបងប្អូនកម្មករលីសែង កង់បី ម៉ូតូឌុប និងបងប្អូន អាជីវករនៅសងខាងមាត់ច្រកចេញចូលផ្សារទី៤។
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បញ្ជាក់ថា ប្រសិនបងប្អូន មិនទៅយកសំណាកទេ គណៈកម្មការគ្រប់គ្រងផ្សារមិនអនុញ្ញាតឱ្យបងប្អូនប្រកបអាជីវកម្មទេ៕
ប្រភព៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក