×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ជនសង្ស័យ ជះ​ទឹកអាស៊ីត​លើ​បុរស​២២ឆ្នាំម្នាក់ និង​បង្កឱ្យ​ស្ត្រី៣៤ឆ្នាំ​រលាក​តិចតួច នៅជប៉ុន

តូក្យូ៖ ប៉ូលីសជប៉ុនបាននិយាយនៅថ្ងៃពុធ ទី២៥ ខែសីហានេះថា មនុស្សពីរនាក់បានរងរបួសរលាក ក្នុងការវាយប្រហារដោយទឹកអាស៊ីត នៅឯស្ថានីយរថភ្លើងក្រោមដីមួយ ក្នុងទីក្រុងតូក្យូ។

ការវាយប្រហារនេះ បានកើតឡើងនៅឯស្ថានីយ Shirokane Takanawa កាលពីយប់ថ្ងៃអង្គារ។ អ្នកនាំពាក្យប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះម្នាក់ ដែលជាអ្នកជំនួញ អាយុ ២២ឆ្នាំ បានរលាកមុខរបស់គាត់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យ បានបាញ់ទឹកអាស៊ីត ពេលកំពុងចុះជណ្ដើរយន្ត។ ប៉ូលិស បានបញ្ជាក់ថា វាជាអាស៊ីតស៊ុលហ្វួរិច។

ចំណែក ស្ត្រីអាយុ ៣៤ ឆ្នាំម្នាក់ ក៏បានរបួស ដោយរលាកជើងបន្តិចបន្តួច។ ប៉ូលីស បានបន្តថា ជនសង្ស័យស្ថិតក្នុងវ័យកណ្តាលម្នាក់ បានរត់គេចខ្លួន ហើយប៉ូលិស កំពុងស៊ើបអង្កេត និងស្វែងរកជនសង្ស័យដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង