×

អតីត​រដ្ឋមន្រ្តី​អាហ្វហ្គានីស្ថាន ធ្វើការ​ជា​អ្នកដឹកជញ្ជូន​ភីហ្សា​នៅ​ប្រទេស​អាល្លឺម៉ង់

អាល្លឺម៉ង់៖ អតីតរដ្ឋមន្រ្តីនៅប្រទេសអាហ្វហ្គានីស្ថាន កំពុងធ្វើការជាអ្នកដឹកជញ្ជូននំភីហ្សា នៅប្រទេសអាល្លឺម៉ង់។ រូបថតរបស់លោក Syed Ahmad Shah Sadat ដែលធ្លាប់ធ្វើការជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យា នៅអាហ្វហ្គានីស្ថាន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ។

លោក Sadat កំពុងរស់នៅក្នុងទីក្រុង Leipzig ដែលជាកន្លែងដែលគាត់បានទៅដល់កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។

លោក Sadat បានចូលរួមជាមួយគណៈរដ្ឋមន្ត្រីរបស់អតីតនាយករដ្ឋមន្ត្រីអាហ្វហ្គានីស្ថាន Ashraf Ghani ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានលាលែងពីតំណែងរបស់គាត់ នៅឆ្នាំ២០២០។ ក្រោយមកគាត់ បានចាកចេញពីអាហ្វហ្គានីស្ថានហើយទៅប្រទេសអាល្លឺម៉ង់។

លោក Sadat បានបញ្ជាក់ថា ទាំងនេះគឺជារូបថតរបស់គាត់។ លោកបានធ្វើការឱ្យក្រុមហ៊ុនដឹកជញ្ជូន Livrando ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង