×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ដល់កហើយ! ប្តីរបស់​កូនខ្លួនឯង​ក៏​ហ៊ានយកដែរ “កម្មផល” មានពិត ប្រាកដ​ជា​តាមផ្តន្ទាទោស​មិនខាន

ភ្នំពេញ៖ តាមជំនឿខ្មែរយើងមានការជឿលើកម្មផលដោយយើងនាំគ្នាជឿថា អ្នកណាសាងអី អ្នកនោះបានហ្នឹង ហេតុដូចនេះហើយទើបអ្នកខ្លះខំប្រឹងសាងបុណ្យដាក់ទានដើម្បីទទួលបានផលបុណ្យល្អៗមកវិញ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនខ្វល់ពីបុណ្យបាបអ្វីឡើយ ដោយពួកគេបានសាងបាប និងអំពើមិនគប្បីជាច្រើនរហូតធ្វើឱ្យជីវិតអ្នកដទៃវិនាសក៏មានដែរ។

ជាក់ស្តែងក្នុងភាពយន្ត “កម្មផល” វគ្គ “លោកម្ចាស់” បានឆ្លុះបង្ហាញពីការបៀតបៀនជីវិតមនុស្សជុំវិញខ្លួនដោយក្នុងនាមជាម្តាយម្នាក់ហ៊ានប្រព្រឺត្តអំពើមិនគប្បី យកប្តីកូនស្រីមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនគ្មានរអៀសខ្លួន។ ផលកម្ម បានតាមផ្តន្ទាទោសរហូតធ្វើឱ្យវិនាសខ្លួន បាត់បង់ទ្រព្យសម្បតិ្ត សាច់ញាតិ ជាការតបស្នងចំពោះទង្វើដែលខ្លួនបានសាងទាំងប៉ុន្មាន។

ភាពយន្ត “កម្មផល” បានបង្ហាញពីតថភាពក្នុងសង្គមដែលមានគ្រប់រសជាតិមួយនេះនឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨-៩យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកបណ្តាញសង្គម CTN និងមានចាក់ផ្សាយឡើងវិញនៅថ្ងៃសៅរ៍ វេលាម៉ោង ៤-៥ល្ងាច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង