×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

រដ្ឋបាល​ខេត្តស្ទឹងត្រែង ប្រកាសពី​ការរកឃើញ​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta ចំនួន ១២នាក់​បន្ថែមទៀត

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៨នាក់ទៀត និងជាសះស្បើយ ៣៨នាក់ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។

នៅថ្ងៃដដែល ករណីអ្នកជំងឺកំពុងសម្រាកព្យាបាល មានផ្ទុកប្រភេទមេរោគ Delta ចំនួន ១២នាក់ថែមទៀត។

ករណីមេរោគ Delta នៅក្នុងខេត្តស្ទឹងត្រែង មានការកើនឡើងប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងនោះ កាលពីថ្ងៃទី២២សីហា បានរកឃើញ ៥នាក់, ថ្ងៃទី២៣សីហា រកឃើញ ៤នាក់, ថ្ងៃទី២៤សីហា រកឃើញ ១៨នាក់ និង ថ្ងៃទី២៥សីហា រកឃើញ ១២នាក់។

គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែសីហា ខេត្តស្ទឹងត្រែង រកឃើញករណី Delta សរុបចំនួន ៥៨នាក់ (ស្រី ២៩នាក់)។ ក្នុងនោះ ៣៩នាក់ ត្រូវបានរកឃើញចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ” បានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ព្រមទាំងបំពេញកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលតាមវិធានការសុខាភិបាល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង