ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ បានអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលមកពីតំបន់ផ្សេងៗក្នុងប្រទេសថៃ ទៅឱ្យអាជ្ញាធរកម្ពុជាបន្ត តាមច្រកអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដើម្បីអនុវត្តតាម និតិវិធីសុខាភិបាល នៅថ្ងៃទី២៦ ខែសីហា ២០២១នេះ។ នេះបើយោងតាមប្រភពពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ថ្មីៗនេះ ក៏បានអន្តរាគមន៍ជួយ ពលករខ្មែរចំនួន ២៦៤នាក់ មកកម្ពុជាវិញ តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពុជា មកធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការបញ្ជូនត្រឡប់មកវិញនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ ឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ហើយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ៕
ដោយ៖ វង សុភ័ក្ត្រ