×

រូបប្រាសាទ​ដែលបាន​ចំណាយពេល ៥០០ម៉ោងផ្គុំ និង​មានតម្លៃ ៦៤.០០០ដុល្លារ​ត្រូវបានក្មេង ២នាក់​ប្រលែង​គ្នាធ្វើឱ្យ​បាក់ផ្នែកខ្លះ

ចិន៖ ក្មេង ២នាក់បានធ្វើឱ្យខូចខាតរូបប្រាសាទធ្វើពីកញ្ចក់ដែលបានដាក់តាំងនៅសារមន្ទីរមួយក្នុងទីក្រុងសៀងហៃ ក្រោយពួកគេប្រលែងគ្នាហួសព្រំដែនកំណត់។

រូបប្រាសាទដែលដាក់តាំងនោះធ្វើឡើងដោយយកគំរូពីប្រាសាទក្នុងរឿង Disney ដ៏ល្បីព្រះនាង Cinderella ដោយជនជាតិអេស្ប៉ាញម្នាក់ដែលបានចំណាយពេលវេលាអស់ ៥០០ម៉ោងទម្រាំធ្វើហើយ។ ប្រាសាទមួយនេះ បានប្រគល់ឱ្យសារមន្ទីរក្នុងឆ្នាំ២០១៦ មានតម្លៃ ៦៤.០០០ដុល្លារ។

គួរបញ្ជាក់ដែរថា ក្មេងទាំង ២នាក់បងប្អូនបានលេងច្រានគ្នាទៅមក និងជ្រុលរហូតហួសខ្សែបន្ទាត់ដែលបានចងការពារជុំវិញរូបប្រាសាទនោះ ក្រោយឧប្បត្តិហេតុនេះបានកើតឡើង អាណាព្យាបាលអ្នកទាំងពីរ ព្រមទទួលខុសត្រូវលើការជួសជុលទាំងអស់ បើទោះជាមិនទាន់អាចធ្វើអ្វីបានអំឡុងពេលវិបត្តិកូវីដ១៩ក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង