ចិន៖ វត្តមានកូវីដ១៩ នៅតែបន្តរាលដាលជុំវិញពិភពលោកកាន់តែខ្លាំង និងសាហាវឡើងដោយមនុស្សជាច្រើនបានស្លាប់ និងរកឃើញច្រើនករណីផងដែរក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ដោយសារក្រពះ ទោះបីជាមានបញ្ហាដល់កម្រិតណាក៏ដោយ គ្រប់គ្នាបានរៀនរស់តាមបែបគន្លងថ្មី ដើម្បីបានប្រាក់ចំណូលចិញ្ចឹមក្រពះ បើទោះជាមានភាពភ័យខ្លាចយ៉ាងណាក៏ដោយ។
ក្រឡេកទៅមើលរូបថតមួយសន្លឹកដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ដោយនៅហាងកាហ្វេមួយក្នុងព្រលានយន្តហោះនាខេត្តស៊ិនជិន ប្រទេសចិន នាំគ្នាពាក់ឯកសណ្ឋានការពារវីរុសកូវីដ១៩ ទៅធ្វើការក្រោយរកឃើញការឆ្លង១ករណីនៅក្នុងព្រលានយន្តហោះនោះ។
មើលមួយភ្លែត គ្រប់គ្នាអាចច្រលំថាជាបន្ទប់ពិសោធន៍បាន ផ្ទុយទៅវិញនេះគ្រាន់ជាកន្លែងលក់កាហ្វេមួយដែលព្យាយាមការពារខ្លួនតាមលទ្ធផលដែលអាចធ្វើបានប៉ុណ្ណោះ ត្បិតពួកគេត្រូវធ្វើការក្រោមហានិភ័យនៃវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ន៕