អ្នកចាត់ការទូទៅរបស់ក្លិប Manchester City លោក Pep Guardiola ទំនងជាចាកចេញពីក្រុមជើងឯកក្របខណ្ឌ Premier League នៅពេលកិច្ចសន្យារបស់គាត់ ផុតកំណត់នៅឆ្នាំ២០២៣ ដោយសារគាត់ចង់សម្រាកមុន ពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកក្រុមជម្រើសជាតិវិញម្ដង។
លោក Guardiola ត្រូវបានដកស្រង់សម្តីដោយកាសែតអេស្ប៉ាញ Marca ថា៖ “ជំហានបន្ទាប់ នឹងជាក្រុមជម្រើសជាតិ ប្រសិនបើមានលទ្ធភាព”។
“បន្ទាប់ពីប្រាំពីរឆ្នាំនៅក្លិបនេះ ខ្ញុំគិតថាខ្ញុំនឹងឈប់សម្រាកមួយរយៈសិន។ ខ្ញុំនឹងផ្អាក បន្ទាប់ពីនៅទីនេះជាច្រើនឆ្នាំ ហើយក៏ឈប់វាយតម្លៃពីអ្វីដែលពួកគេសម្រេចបាន និង ព្យាយាមរៀនសូត្រពីគ្រូបង្វឹកផ្សេងទៀត។
“ប្រសិនបើក្នុងដំណើរនៃការផ្អាកនេះ ខ្ញុំមានឱកាសធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ ពេលនោះខ្ញុំគិតថា ខ្ញុំនឹងចាប់យក។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹករបស់ក្រុមជើងឯកអឺរ៉ុប (EURO) ឬ Copa America ឬ World Cup ។ ខ្ញុំចង់ដកស្រង់បទពិសោធនេះ។”
អតីតខ្សែបម្រើ Guardiola បានឈ្នះពានរង្វាន់លីគ៣ ដងជាមួយក្រុម Man City និងច្រើនជាមួយក្លិបមុនៗ គឺ Bayern Munich និង Barcelona ក្នុងនាមជាអ្នកចាត់ការទូទៅ។ ប៉ុន្តែលោក មិនទាន់ជួយឱ្យ Man City លើកពានរង្វាន់ Champions League នៅឡើយ បន្ទាប់ពីលោកលើកពានរង្វាន់នេះ ពីរដងនៅក្លិប Barcelona ។
លោក Guardiola បានឈ្នះពានរង្វាន់លីគចំនួន ៦ ដង និងពានរង្វាន់អឺរ៉ុប (European Cup) ឆ្នាំ១៩៩២ ជាមួយ Barcelona ក្នុងនាមជាកីឡាករ ដោយរកបាន ៥ គ្រាប់ក្នុងការប្រកួតអន្តរជាតិចំនួន ៤៧ លើកសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។
សូមរង់ចាំទស្សនាកម្មវិធី CBS Fanzone ដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ២១:០០ – ២២:០០ ។
ចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League
ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០៕