×

Alisson Becker និយាយ​មុនការប្រកួត​ទល់នឹង Chelsea ថា ពួកគេ​នឹង​យក ៣ពិន្ទុ

អ្នកចាំទី Alisson Becker បានប្តេជ្ញាដណ្ដើមយក ៣ពិន្ទុពីក្រុមតោខៀវ Chelsea នៅចុងសប្តាហ៍នេះ សម្រាប់ការប្រកួតនៅក្នុងទឹកដី Anfield ។

ការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣ របស់ហង្សក្រហម Liverpool នឹងទទួលក្រុមតោខៀវ Chelsea នៅថ្ងៃសៅរ៍ ក្នុងការប្រកួតដែលមានក្រុមទាំងពីរ មានកំណត់ត្រាដូចគ្នានៅរដូវកាលឆ្នាំ២០២១-២២។

ក្រុមទាំងពីរ ទទួលបាន ៦ពិន្ទុពីការប្រកួតបើកឆាករបស់ពួកគេ ២សប្ដាហ៍កន្លងទៅ ខណៈដែលរកបាន ៥ គ្រាប់ និងរបូតសូន្យគ្រាប់។

Alisson បានប្រាប់ Liverpoolfc.com ថា៖
“វាជាការប្រកួតដែលមិនអាចទាយទុកជាមុនបានឡើយ ប៉ុន្តែយើងត្រូវតែប្រយុទ្ធ យើងត្រូវផ្តល់អ្វីគ្រប់យ៉ាង ១០០ភាគរយនៅលើទីលាន ដើម្បីធ្វើឱ្យប្រាកដថា យើងសម្រេចគោលដៅរបស់យើង ពោលគឺទទួលបាន ៣ពិន្ទុ។

យើងនឹងគោរពក្រុមរបស់ពួកគេ ពីព្រោះពួកគេមានគុណភាព កីឡាករថ្មីខ្លះ ហើយពួកគេបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន។ ពួកគេធ្វើបានល្អនៅ Premier League ផងដែរ ដូច្នេះយើងនឹងលេងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ។”

ការប្រកួតរវាង Liverpool ប៉ះ Chelsea នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣:០០ តទៅ។សូមកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ ជាមួយនឹងកម្មវិធីជជែកកម្សាន្ត ទស្សន៍ទាយលទ្ធផល និងបង្ហាញទិដ្ឋភាពនានាមុនការប្រកួតនេះ ដោយមានវត្តមានពិធីករឆ្នើមៗរបស់ CBS ។ កាន់តែសប្បាយរីករាយទៀតនោះ ប្រិយមិត្ត ក៏អាចចូលរួមជជែកកម្សាន្តតាមរយៈការផ្ញើសារតាមរយៈ លេខទូរសព្ទសម្រាប់តេឡេក្រាម 078 666 500 ក្នុងការប្រើប្រាស់ពាក្យពេចន៍សមរម្យ និងប្រកបដោយការគោរពអ្នកដទៃ ដើម្បីឱ្យក្រុមការងារបង្ហាញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង