គណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអាជីវករ នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ។
មូលហេតុមានអ្នកជំងឺកូវីដ បំប្លែងថ្មី Delta មកទីតាំងខាងលើនេះកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២១ ។
គណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមប្រជាពលរដ្ឋដែលបានមកទីតាំងខាងលើ តាមដានសុខភាពរយៈពេល២១ថ្ងៃដើម្បីសុវត្ថិភាព៕