×

ចាប់លែងឈ្នះហើយ! តារាល្បីៗ​ច្រើនដួង នាំគ្នា​កូរពេញ​ផ្ទះបាយ បង្កើត​បាន​ជាខ្សែរឿងថ្មី​សន្លាង​មួយគឺ “ផ្ទះបាយស្នេហ៍”

ភ្នំពេញ៖ “ផ្ទះបាយស្នេហ៍” គ្រាន់តែឃើញចំណងជើងក៏ចង់ទស្សនាខ្លាំងណាស់ដែរ មិនដឹងថាបរិយាកាសរីករាយ និងការចងចាំដល់កម្រិតណាឡើយនៅពេលដែលសកម្មភាពមានទាំងកំប្លែង ភ្ញាក់ផ្អើល សប្បាយរីករាយ ស្មុគស្មាញ ភាពរញ៉េរញ៉ៃ ជម្លោះប្រកែកគ្នា បង្កបរិយាកាសឱ្យ ផ្ទះបាយស្នេហ៍ មួយនេះពោរពេញដោយអារម្មណ៍ស្និទ្ធស្នាលក្នុងគ្រួសារមិនអាចបំភ្លេចបាន។

ទន្ទឹមនឹងសាច់រឿងល្អហើយនោះ ខ្សែរឿងមួយនេះ ក៏មានវត្តមានសិល្បករល្បីៗចូលរួមសម្តែងទៀតផងដូចជា លោកស្រីចាន់ តារាទី លោកដួង សុខគា អ្នកស្រី ផាភួង និងសិល្បករមួយចំនួនទៀត ចូលខ្លួនមកបង្កើតបរិយាកាសសប្បាយរីករាយដល់ទស្សនិកជនទស្សនាកម្សាន្តរៀងរាល់រាត្រីថ្ងៃអាទិត្យឱ្យបានធូរស្បើយអារម្មណ៍ពីភាពហត់នឿយទាំងប៉ុន្មានអស់គ្មានសល់។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ទស្សនិកជនមិនត្រឹមតែបានទស្សនាសាច់រឿងថ្មីប៉ុណ្ណោះទេ ថែមទាំងមានឱកាសឈ្នះរង្វាន់ពីការឆ្លើយសំនួរងាយៗផងដែរ ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនារឿងភាគថ្មី “ផ្ទះបាយស្នេហ៍” ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN រៀងរាល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី២៩ ខែសីហា វេលាម៉ោង៨-៩ យប់តទៅ៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE

“Anchor WHITE សក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង