×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់មេបញ្ជាការរបស់ក្រុមជីហាដអ៊ីស្លាមក្នុងតំបន់ Gaza

សាច់រឿង៖

មេបញ្ជាការកំពូលម្នាក់របស់ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមនៅក្នុងតំបន់ហ្គាហ្សា (Gaza) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ។

 

ការសម្លាប់ លោក ហ៊ូសាម អាប៊ូហាប៊េដ (Hussam Abu Harbeed) ដែលជាមេបញ្ជាការប្រដាប់អាវុធនៃក្រុមជីហាដអ៊ីស្លាមប្រចាំភាគខាងជើងនៃតំបន់ហ្គាហ្សា (Gaza) បានកើតឡើងក្នុងគ្រាដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នេះដែលរួមមានទាំងក្រុមហាម៉ាស (Hamas) ផងដែរ។

ការប្រយុទ្ធគ្នា ឥឡូវនេះ បានឈានចូលមកដល់សប្តាហ៍ទី២ហេីយ និងមានសញ្ញាតិចតួចបំផុតនៃការកេីតមានបទឈប់បាញ់គ្នា។

មនុស្សជាង ២១២នាក់ក្នុងនោះមានកុមារ ៦១នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា (Gaza) និង ១០នាក់ក្នុងនោះមានកុមារ ២នាក់ផងនៅក្នុងប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែលបានប្រកាសថា ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា (Gaza) គឺជាក្រុមសកម្មប្រយុទ្ធ និងបានថា ការស្លាប់របស់ពលរដ្ឋស៊ីវិលគឺដោយអចេតនាប៉ុណ្ណោះ។

ការព្រួយបារម្ភជាអន្តរជាតិកំពុងកេីនឡេីងកាន់តែខ្លាំងចំពោះការប្រយុទ្ធគ្នានេះ ដោយក្រុមមេដឹកនាំពិភពលោក និងអង្គការមនុស្សធម៌នានាបានជម្រុញឲ្យមានការចាត់វិធានការដើម្បីបញ្ចៀសកុំឲ្យពលរដ្ឋរងរបួស, បាត់បង់ជីវិត ឬកុំឲ្យជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយការប្រយុទ្ធគ្នានេះ។

អង្គការសហប្រជាជាតិ, អាមេរិក និងអង់គ្លេសបានអំពាវនាវឱ្យមានការការពារបន្ថែមទៀតទៅដល់ពលរដ្ឋស៊ីវិលដែលជាប់នៅក្នុងអំពើហិង្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង