ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានជូនដំណឹងថា កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហានេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ចំនួន ២០៩ នាក់បន្ថែមទៀត។
រាជធានីភ្នំពេញ និង ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកជំងឺប្រភេទ Delta ច្រើនជាងគេ។ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា រកឃើញ ៣២ នាក់ និងថ្ងៃទី២៦ ខែសីហា រកឃើញ ៤៣ នាក់ ខណៈខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ រកឃើញ ២១នាក់ និងថ្ងៃទី២៦ រកឃើញ ៣៥នាក់។
គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណី Delta សរុប ចំនួន ១.៥៣៤នាក់ (ស្ត្រី ៧៦៤នាក់) ហើយបានប៉ះពាល់ដល់ ២៣រាជធានី ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី Delta នៅឡើយ៕