×

ល្អហួស មិនមែនល្បីត្រឹមក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែសម្រស់នាងក៏បានសាយភាយដល់ប្រទេសថៃរហូតទទួលបានការសរសើរខ្លាំង

ភ្នំពេញ៖ ល្អហួស ត្រូវបានគ្រប់គ្នាទទួលស្គាល់ថាមានមុខមាត់ដូចនឹងតារាថៃល្បីឈ្មោះ យ៉ាយ៉ា ដោយសារអ្នកទាំង ២ ពិតជាមានមុខមាត់ស្រដៀងគ្នាខ្លាំងរហូតដល់ ល្អហួស ទទួលបានរហ័សនាមថា យ៉ាយ៉ាតូច ទៀតផង។

គោលបំណងរបស់ ល្អហួស នៅពេលនាងធំពេញវ័យ នាងចង់ចូលរួមប្រកួតបវរកញ្ញាលើឆាកអន្តរជាតិ ដែលនេះជាមូលហេតុមួយធ្វើឱ្យនាងខិតខំហាត់ពត់លុតដំទាំងរបាំបុរាណ ហាត់ដើរម៉ូត និងភាសាជាដើមដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលប៉ុន្មានឆ្នាំខាងមុខ។

ល្អហួស ត្រូវបានមហាជនចាប់អារម្មណ៍តាំងពីក្មេងរហូតមកទល់ពេលនេះ និងត្រូវបានសុះសាយដល់ប្រទេសថៃថា មានមុខមាត់ស្រដៀងនឹងតារាស្រី យ៉ាយ៉ា រហូតមានព័ត៌មានសរសើរពីសម្រស់ក្មេងស្រីនេះជាខ្លាំង។ អ៊ីចឹងកុំឱ្យខាតពេលយូរ យើងទៅទស្សនាវីដេអូទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង