×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ធ្មេចបើកៗ ធុច សាលិ ធំពេញ​កម្លោះ​ស្តូក សង្ហាខ្លាំង

កម្សាន្ត៖ ក្មេងប្រុសដែលចេះ ១២ភាសា ដើរលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ទេសចរណ៍ខេត្តសៀមរាប ធុច សាលិ បានកែប្រែវាសនា ១៨០ដឺក្រេ ក្រោយស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់មានឈ្មោះ Venus Gwc ថតវីដេអូរបស់ សាលិ រួចចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។

វាសនារបស់ក្មេងប្រុសរូបនេះបានកែប្រែចាប់ពីពេលនោះមកដោយទទួលបានភាពល្បីល្បាញរហូតមានវាសនាបានទៅសិក្សានៅប្រទេសចិនដែលជាគោលបំណងរបស់ សាលិ ផ្ទាល់តែម្តង។ សាលិ ត្រូវបានមិត្តរួមថ្នាក់ចូលចិត្តគ្រប់គ្នា និងការសិក្សាប្រកបទៅដោយរលូនទៀតផង។

យ៉ាងណាមិញ ដោយសារពេលនេះស្ថានភាពវីរុសកូវីដ១៩មិនទាន់ស្ងប់ស្ងាត់នៅឡើយ ដូចនេះសិស្សគ្រប់រូបត្រូវសិក្សាតាមអនឡាញដែលនេះបានធ្វើឱ្យ សាលិ មានឱកាសបានត្រលប់មកប្រទេសកំណើតវិញក្នុងអំលុងពេលនេះ។

ត្រឹម ៣ឆ្នាំប៉ុណ្ណោះ សាលិ បានធំពេញកម្លោះជាមួយរូបរាងស្រស់សង្ហាប្លែកប្រៀបបីដូចតារាអ៊ីចឹង។ ក្រៅពីមានសមត្ថភាពលើការនិយាយច្រើនភាសារហើយនោះ សាលិ ថែមទាំងអាចរ៉េបបានយ៉ាងល្អ និងពេលនេះក្រៅពីទំនេរពីការសិក្សាហើយនោះ សាលិ បានឆ្លៀតពេលថតរូបកម្សាន្ត និងធ្វើ Vlog កាត់វីដេអូចែកចាយក្នុងបណ្តាញសង្គមទៀតផង។

ចង់ដឹងថា ពេលនេះសាលិផ្លាស់ប្តូររូបរាងដល់កម្រិតណា តោះទស្សនារូបថត និងវីដេអូទាំងអស់គ្នា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង