ចិន៖ វិស័យជលផលនៅប្រទេសវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានរឹតបន្តឹងលក្ខខណ្ឌនាំចូល ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ១៩។
តាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បានដឹងឱ្យថាក្នុងរយៈពេល ៧ខែដំបូងការនាំចេញទៅកាន់ចិនដីគោកនិងហុងកុងបានធ្លាក់ចុះ ២៣៨ លានដុល្លារ។
នៅចន្លោះថ្ងៃទី២០ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដាទីក្រុង Zhanjiang ដែលជាមជ្ឈមណ្ឌលធំបំផុតមួយនៅក្នុងប្រទេសចិន សម្រាប់ការផ្ទេរទំនិញ បានឈប់ទទួលយកអាហារសមុទ្រក្លាស្សេ ដែលមកពីប្រទេសចំនួន ១១ រួមមាន ឥណ្ឌា វៀតណាម និងថៃ ដែលជាប្រទេសនាំចេញធំៗ ចំនួន ៣ ដោយសារការព្រួយបារម្ភអំពីកូវីដ។ ក្រុមហ៊ុនវៀតណាមជាង ១០០ បាននាំត្រីសមុទ្រ ទៅប្រទេសចិន។
ប្រទេសចិន ក៏កំពុងរឹតបន្តឹងការនាំចូលផលិតផលកសិផលរបស់វៀតណាមផងដែរ។ នៅសប្តាហ៍នេះវៀតណាម បានជំរុញឱ្យប្រទេសចិន បន្តការនាំចូលផលិតផលកសិកម្ម ឆ្លងកាត់ព្រំដែនក្នុងខេត្តយូណានរបស់ខ្លួន បន្ទាប់ពីការផ្អាកអស់រយៈពេលជាងមួយខែដោយសារជំងឺកូវីដ៕