ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅមុនេះបន្តិចថា លទ្ធផលតេស្តលើកទី៣ លើពលរដ្ឋនៅផ្សារឌុយមិច គឺ អវិជ្ជមានទាំងអស់។ ការចុះប្រមូលសំណាក និងធ្វើតេស្តនេះ គឺបន្ទាប់ពីក្រុមគ្រូពេទ្យមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា។
អនុគណៈកម្មការ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក ហើយលទ្ធផលតេស្តរហ័សលើកទី៣ របស់ប្រជាពលរដ្ឋ ១១៩នាក់ គឺអវិជ្ជមានទាំងអស់។ ចំពោះប្រជាពលរដ្ឋ ដែលខកខានមិនទាន់បានយកសំណាក សូមកុំភ្លេចទៅយកសំណាកនៅទីតាំងដែលជិតកន្លែងរស់នៅបំផុត។
ជាមួយគ្នានេះ អនុគណៈកម្មការ ក៏បានរំលឹកថា ដើម្បីសុវត្ថិភាព សូមបន្តតាមដានសុខភាព ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕