×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

លាហើយស្នេហា! តារា​វៀតណាម​ម្នាក់ សម្រេច​ចិត្តកោរសក់​បួស​ក្រោយ​ចែកផ្លូវគ្នា​ពី​មិត្តប្រុស

វៀតណាម៖ តារាសម្តែងស្រីវៀតណាមល្បីឈ្មោះ និងស៊ិចស៊ី Ngoc Trinh បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរូបរាងថ្មីរបស់នាង ក្រោយបែកបាក់ស្នេហាដោយនាងសម្រេចចិត្តកោរសក់បួសរស់នៅក្នុងភាពស្ងប់សុខ និងបានបង្ហោះសារមួយក្នុងគណនីបណ្តាញសង្គមរបស់នាងលើកដំបូងក្រោយចែកផ្លូវគ្នាដើម្បីបញ្ជាក់ឱ្យគ្រប់គ្នាដឹងថា នាងនឹងលើកលែងទោសនូវកំហុសឆ្គងគ្រប់បែបយ៉ាងរបស់អតីតមិត្តប្រុសនាង និងបានអរគុណសម្រាប់ពេលវេលាល្អៗ ដែលមានជាមួយគ្នាផងដែរ អ្វីដែលនាងចង់និយាយពេលនេះគឺមានតែពាក្យសោកស្តាយប៉ុណ្ណោះ។

គួររំឭកថា កន្លងមកគូស្នេហ៍មួយនេះ តែងបង្ហាញភាពផ្អែមល្ហែម ដែលធ្វើឱ្យអ្នកគាំទ្រនាំគ្នារំពឹងយ៉ាងមុតមាំ និងទន្ទឹងរង់ចាំថ្ងៃដែលអ្នកទាំងពីរចូលរោងការ ប៉ុន្តែពេលនេះអ្វីៗបានផ្លាស់ប្តូរអស់ទាំងស្រុងដែលទីបំផុតមិនអាចមានពិធីមង្គលកើតឡើងឡើយ។

ទីបំផុត Ngoc Trinh បានសម្រេចចិត្តកោរសក់បួសដើម្បីរកភាពស្ងប់សុខឱ្យអារម្មណ៍ខ្លួន លែងខ្វាយខ្វល់នឹងសេចក្តីទុកក្នុងរឿងស្នេហាទៀត។ រីឯអតីតមិត្តប្រុសនាងដែលបានសាក់ឈ្មោះនាងលើឆ្អឹងជំនីក៏បានបញ្ជាក់ថា សាក់មួយនេះលោកនឹងមិនលុបចោលឡើយ លោកនឹងទុកវាបែបនេះដដែលដើម្បីទុកជាការចងចាំដ៏ល្អមួយដែលធ្លាប់មានជាមួយគ្នាពីអតីត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង